នាយទាហានស័ក្តិ៤ម្នាក់លោតពីលើអគារសកល វិទ្យាល័យការពារជាតិសម្លាប់ខ្លួនសង្ស័យ

នាយទាហានសិក្ខាកាមនៃសលកវិទ្យាល័យការពារជាតិម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅខាងក្រោមអគារ សង្ស័យមានវិបត្តគិតខ្លីលោតសម្លាប់ ខ្លួនពីលើអគារជាន់២ ៖ ហេតុការណ៍ភ្ញាក់ផ្អើលបានកើតឡើងកាលពី វេលាម៉ោង០៣នឹង៣០នាទីទៀបភ្លឺថ្ងៃទី៣០ខែតុលាឆ្នាំ២០១៨នៅចំណុចសាលាសកល វិទ្យាល័យការពារជាតិ ដែលមានទីតាំងស្ថិតនៅផ្លូវបេ តុង ក្រុមទី០១ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានី ភ្នំពេញ ។

ជនរងគ្រោះឈ្មោះ រិន រី ភេទប្រុស អាយុ៤៧ឆ្នាំ មានទីលំនៅ ភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ មុខងារ នាយរងការិយាល័យទី៣ កងពលតូចអន្តរាគមន៍លេខ១៤ បញ្ជាការដ្ឋានកងទ័ព ជើងគោក ឋានន្តរស័ក្ត វរសេនីយ៍ត្រី អត្តលេខ ០៣០៥២៨ ឋានៈវរសេនីយ៍ជាសិក្ខាកាមជំនាន់ទី២ ឆ្នាំទី១ វគ្គបរិញ្ញាបត្រ័ជាន់ខ្ពស់ផ្នែកអប់រំចិត្តសាស្ត្រ។

សមត្ថកិច្ចបាន អះអាងថាជនរងគ្រោះលោតសម្លាប់ខ្លួន ពីលើអគារជាន់ទី២ ដោយមានជំងឺប្រចាំកាយ តែអ្វីដែលគេសង្ស័យនោះគឺឃើញមានស្នាមប្រឡាក់ ឈាមនៅជាប់បង្កាន់ដៃវេរ៉ងដានៃអគារនោះ សង្ស័យអាចជាករណីផ្សេង ។
បើប្រភពព័ត៌មានពីសកលវិទ្យាល័យការពារជាតិ បាន ឱ្យដឹងថា កាលពីព្រលប់ថ្ងៃទី២៩ខែតុលាជនរងគ្រោះបានអង្គុយផឹកស៊ីជាមួយសិក្ខាកាម ០៣នាក់ អស់ស្រា បៀរ១០កំប៉ុង ពេលផឹករួចបានចែកផ្លូវគ្នាទៅបន្ទប់សំរាករៀងៗខ្លួន ។ លុះដល់ម៉ោង០៣នឹង៣០នាទី ទៀបភ្លឺ សិក្ខាកាមម្នាក់បានឃើញជនរងគ្រោះដេកស្លាប់នៅសួនច្បារមុខអាគារសាលាទើបបង្កឲ្យមាន ការភ្ញាក់ផ្អើល។
ប្រភពបានបន្តទៀតថា យោងការិយាល័យនគរបាល បច្ចេកទេសវិទ្យាសាស្រ្តរាជធានីភ្នំពេញ និងការបញ្ជាក់ របស់ឧកញ៉ាវិជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញ សន្និដ្ឋានថាជនរង គ្រោះស្លាប់ដោយសារប៉ៈទង្គិចក្បាលធ្ងន់ធ្ងរនិងខ្លួនប្រាណ។

ប៉ុន្តែប្រភពពីសិក្ខាកាមដូចគ្នាបានឱ្យដឹងថា គេបាន ប្រទះឃើញមានឈាមប្រឡាក់ឈាមនៅបង្កាន់ដៃវេរ៉ង់ដានៃអគារស្នាក់នៅជាន់ទី២ ដែលគេសង្ស័យថាជនរងគ្រោះអាចស្លាប់ដោយសាករណីផ្សេង ។
ប៉ុន្តែប្រភពមួយចំនួនបាននិយាយថាជនរងគ្រោះមានជំងឺជាច្រើនមុខប្រចាំកាយ អាចជនរងគ្រោះស្រវឹងតូចចិត្តលោតសម្លាប់ខ្លួនមែន ។

បច្ចុប្បន្នសពក្រោយពេលធ្វើកោសល្យវិច្ឆ័យនិងកណត់រួចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕