ពិតជាគួរឲ្យអាណិតណាស់ បុរស់ព្រៃភ្នំម្នាក់ត្រូវតៃកុងឡានបដិសេធមិនឲ្យជិះដោយសារហេតុផលនឹកស្មានមិនដល់

បុរសជនជាតិភាគតិចម្នាក់ដែលរស់នៅលើភ្នំ Cordillera គាត់មកពីកោះ Luzon ភាគខាងជើងនៃប្រទេសហ្វីលីពីន ត្រូវបានតៃកុងឡានបណ្ដេញគាត់មិនអោយជិះ ដោយសារតែគាត់ស្លៀកពាក់មិនស្អាតទើបត្រូវគេបដិសេធមិនឪ្យជិះឡានឡើយ ។

បុរសព្រៃភ្នំរូបនេះមានតែវិធីមួយគត់គឺរង់ចាំឡានក្រុង មួយហើយមួយទៀត សុទ្ធតែបែបនេះ មិនអោយគាត់ជិះ ពិតជាអាណិតគាត់ណាស់។

សង្គមយើងគឺពិតជាមានការរើសអើងមែនទែនក្នុងការមើលស្រាលមនុស្សតែសម្បកក្រៅមើលទៅលើសម្លៀកបំពាក់ខាងក្រៅ នឹងប្រកាន់ពូជន៍សាសនដែលជាហេតុធ្វើឪ្យមានរឿងផ្សេងៗដូចជាបុរសម្នាក់នេះចឹង។