ទីបំផុត នារីកម្សត់ដែលល្បី ម្តាយយកទៅលក់ឲ្យរកស៊ីផ្លូវភេទ ចេញមុខបកស្រាយ ដោយនិយាយថា….. (មានវីដេអូ)

កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលពេញហ្វេសប៊ុក ក្រោយផេកបរទេសមួយបានបញ្ចេញវីដេអូដែលបាននិយាយពីការលក់ខ្លួនរបស់នារីកម្សត់ម្នាក់ ត្រូវបង្ខំចិត្តរកស៊ីផ្លូវភេទពេលយប់ ព្រោះតែម្តាយបានលក់ទៅឲ្យគេ ធ្វើឲ្យមហាជនជាច្រើនអាណិតដល់រូបនាងជាខ្លាំង។

មិនត្រឹមតែប៉ុណ្ណោះ អ្នកដែលបានទស្សនាវីដេអូមួយនេះ ក៏មានការមិនពេញចិត្តនោះដែរ បន្ទាប់ពីវីដេអូនេះ មិនមានការបិទបាំងមុខនារីរងគ្រោះសោះ ព្រោះថានាងជាស្រី ហើយថែមទាំងមានចិត្តចង់រៀនសូត្រ ទោះបីជានាងបានរកស៊ីមុខរបរនេះយ៉ាងណាក្តី។

 

ទន្ទឹមនឹងនេះផងដែរ វីដេអូមួយនេះ ក៏មានបណ្តាអ្នកលេងបណ្តាញសង្គម មានការងឿងឆ្ងល់ ថានេះជារឿងពិត ឬក៏យ៉ាងណា ព្រោះថាត្រឹមតែមួយរយៈពេលខ្លី បានធ្វើឲ្យមហាជនពិតជាអាណិតដល់រូបនាង ថែមទាំងមានអ្នកចិត្តធម៌ជាច្រើនចង់ជួយនាង ផ្តល់ថវិកា ឲ្យនាងមានការរៀនសូត្រទៀតផង។

 

បន្ទាប់ពីរឿងនេះកាន់តែក្តៅឡើង នាររីវ័យក្មេងដែលនៅក្នុងវីដេអូនោះ បានចេញមុខបកស្រាយភ្លាមៗ ដើម្បីបញ្ចប់ចម្ងល់ពីមហាជន ដោយក្នុងនោះនាងក៏បានលើកឡើងតាមរយៈការថតវីដេអូថា នេះគ្រាន់តែជាការសម្តែងតែប៉ុណ្ណោះ កុំឲ្យមានការយល់ច្រឡំបែបនេះតទៅទៀត ហើយវីដេអូនេះក៏ពួកគេបានសុំនាង និងម្តាយ ក៏ដូចជាសាលាសម្រាប់ថតដោយផ្ទាល់ដែរ។

 

គ្រាន់តែនៅក្នុងនោះគេមិនបានប្រាប់ថា វីដេអូដែលនឹងចេញនោះ មានចំណងជើងអ្វីតែប៉ុណ្ណោះ ដូច្នោះហើយនាងក៏សុំឲ្យមហាជនឈប់យល់ច្រឡំទៀត មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានអរគុណដល់ការព្រួយបារម្ភពីមហាជន និងអ្នកមានចិត្តធម៌ចង់ជួយដល់នាងផងដែរ។

ចង់ដឹងថា ការបកស្រាយរបស់នាងយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោមនេះ៖