តារាចម្រៀង​ប៉ុប​ចិន​ ថត​វីដេអូ​បង្ហោះ​លើ Instagram រួចហើយទើប​ព្រឺ​ក្បាល​តាម​ក្រោយ ដោយសារតែឃើញ (វីដេអូ)

តារាចម្រៀង​ប៉ុប​ចិន​កាត់​កាណាដា ថត​វីដេអូ​បង្ហោះ​លើ Instagram រួចហើយ ទើប​ព្រឺ​សម្បុរ​តាម​ក្រោយ ពេល Fan ប្រាប់ថា​ឃើញ​ស្រមោល​អី​គេ​នៅ​ពី​ក្រោយខ្នង​នាង​!!!

តារាចម្រៀង​ប៉ុប​ម្នាក់​បាន​ទទួលស្គាល់ថា នាង​មាន​អារម្មណ៍​ភ័យខ្លាច​បន្ទាប់ពី​ហាក់​ប្រទះឃើញ​ខ្មោច​ក្នុង​វីដេអូ​ដែល​នាង​ថត​នាពេល​ថ្មីៗ​នេះ​។​

​នាង Melo Lv វ័យ ២២ ឆ្នាំ​បាន​រង់ចាំ​ពិធីជប់លៀង​នៅ​អាងទឹក​មួយ ចាប់ផ្ដើម​នៅផ្ទះ​របស់​មិត្តភក្ដិ​នាង​ក្នុង​ទីក្រុង Vancouver ប្រទេស​កាណាដា ហើយ​នៅពេលនោះ​នាង​បាន​ថត​វីដេអូ​។​

បន្ទាប់ពី​នាង​បង្ហោះ​វីដេអូ​នៅលើ​បណ្ដាញ​សង្គម Instagram កាលពី​សប្ដាហ៍​មុន វា​ក៏​ចាប់ផ្ដើម​ល្បី​រន្ទឺ​ព្រោះ​មនុស្ស​ជាច្រើន​បាន​អះអាងថា បានឃើញ​ខ្មោច​លេច​ស្រមោល​ក្នុង​វីដេអូ​។​

​នាង Melo Lv តារាចម្រៀង​កាណាដា​-​ចិន បាន​ប្រាប់ MailOnline ថា​នាង​បាន​មើល​វីដេអូ​នោះ​ជា​ច្រើនដង​ដើម្បី​រកមើល​ខ្មោច “​ប៉ុន្តែ​នៅពេល​ខ្ញុំ​ឃើញ​វា ខ្ញុំ​ពិតជា​ភ័យខ្លាច​ជាខ្លាំង​”​។​

នាង Ms Lv ដែល​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ British Columbia បាន​និយាយថា “​នៅពេល​ខ្ញុំ​គិត​អំពី​វា ខ្ញុំ​នៅតែមាន​អារម្មណ៍​ចម្លែក​”​។ នាង​បាន​បន្តថា ក្រុម​អ្នកគាំទ្រ​របស់​នាង​នៅលើ Instagram ជា​អ្នក​ប្រាប់​អំពី​រឿង​ខ្មោច​នេះ​៕